គំរូល្អ ! នារីស្រស់ស្អាតម្នាក់ ប្រកាសចែក ម៉ាស និងសាប៊ូលាងដៃ ជូនបងប្អូន ដោយឥតគិតថ្លៃ នៅចំណុចមាត់ទន្លេ មុខព្រះបារមរាជវាំង ចាប់ពី…
នេះបើយោងតាមហ្វេសប៊ុករបស់ឈ្មោះ Ann Sreyleak បានបង្ហោះសារថានឹង ចែក ម៉ាស និងសាប៊ូលាងដៃ ជូនបងប្អូន ដោយឥតគិតថ្លៃ នៅចំណុចមាត់ទន្លេ មុខព្រះបារមរាជវាំង។ ស្រីស្អាតម្នាក់នេះបញ្ជាក់បន្ថែមថា ៖
“ស្អែកនេះ ម៉ាស ១,០០០ និងសាប៊ូលាងដៃ ៣០០ដបតូច នឹងធ្វើការចែកជូនដោយឥតគិតថ្លៃនៅចំណុចមាត់ទន្លេ មុខព្រះបារមរាជវាំង ម៉ោង ១២ ថ្ងៃត្រង់តទៅ បើបងប្អូនចង់ចូលរួមចែក អាចទំនាក់ទំនងមកនាងខ្ញុំបាន “។
គួរបញ្ជាក់បន្ថែមផងដែរថាមកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ ចំនួនអ្នកស្លាប់ហក់ឡើងបន្តដល់១០៦នាក់ នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង៤,០០០ករណី។ មួយថ្ងៃម្សិលមិញនៅ ទីក្រុងអ៊ូហាន (Wuhan) មានអ្នកស្លាប់បន្ថែម ២៤នាក់ ស្លាប់ដោយសារវីរុស ហើយមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះ ដែលបង្កើនចំនួនករណីឆ្លងសរុបដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេស។
ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើង កាលពីម្សិលមិញនេះ រកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង ។ អ្នកជំងឺជាជនជាតិចិន ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វេីដំណេីរមកពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ។
បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យ បានដាក់បុរសនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ៕