ក្តៅៗ៖ សម្តេចតេជោ ប្រកាសថានឹងទៅទីក្រុងវូហានប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)ថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

ថ្លែងនាពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអញ្ជើញទៅទីក្រុងវូហាន បើរដ្ឋាភិបាលចិនអនុញ្ញាត ​ដើម្បីសួរសុខទុក្ខនិស្សិតចិនជាង ២០នាក់នៅទីនោះ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយមានក្រុមប្រឆាំងរិះគន់ និងឌឺឲ្យសម្តេច តើហ៊ានទៅទីក្រុងវូហាន ដើម្បីទៅសួរសុខទុក្ខនិស្សិតកម្ពុជានៅទីនោះទេ? សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យទាក់ទងទៅរដ្ឋាភិបាលចិន ដើម្បីរៀបចំដំណើរទៅទីក្រុងវូហាន។

លើសពីនេះទៀត សម្តេច សង្កត់ធ្ងន់ បន្ថែមថា ៖ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម រឿងអី ហ៊ុន សែនមិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន។

Leave a Reply

Your email address will not be published. Required fields are marked *