រំជួលចិត្ត! គាត់មានតែដៃម្ខាងទេ តែគាត់មិនអស់សង្ឃឹមឡើយ ខំតស៊ូ ហើយអាចរៀបឥដ្ឋឲ្យគេ បានយ៉ាងល្អទៀត (មានវីដេអូ)
កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបងប្រុសជនពិកាដៃម្ខាងម្នាក់ ដែលខិតខំប្រឹងប្រែងតស៊ូ ធ្វើការរៀបឥដ្ឋឲ្យគេ បើទោះបីជាមានដៃម្ខាងក៏ដោយ ក៏គាត់អាចធ្វើបានយ៉ាងល្អទៀតផង។ ក្នុងនោះ ហ្វេសប៊ុករបស់គាត់មានឈ្មោះ Chiya Ravy បានបញ្ជាក់បន្ថែមថា៖
“ជិវិតមនុស្សកើតមកក្រោមមេឃតែមួយ ហេតុអ្វីបានជាជីវិតខ្ញុំមិនដូចគេ? ខ្លួនពិកា ខំដើររកការងាធ្វើ ទោះបីជាគេទទួល ឬមិនទទួល ក៏ខ្ញុំមិនអស់សង្ឃឹមដែរ តែមានពេលខ្លះក៏អស់សង្ឃឹម ព្រោះថាខ្លួនពិកា សុំការងារអ្នកណាគេទទួល តែបានបងប្អូន ផ្ដល់កំលាំងចិត្តអោយខ្ញុំទើបខ្ញុំខំតស៊ូ តែខ្ញុំមិនដឹងជាតស៊ូដល់ពេលណានោទេ ព្រោះជំងឺរបស់ខ្ញុំ? ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ពុកម៉ែ បងប្អូន ដែលមិនរើសអើងជនពិកា សូមអរគុណ។”៕