ដឹងទេ? កាលពី៣ពាន់ឆ្នាំមុន ក្រុងវូហាន ធ្លាប់កើតមានជម្ងឺឆ្លងរាតត្បាតទ្រុងទ្រាយធំ រួចមកហើយក្នុងប្រវត្តិសាស្ត្រសាមកុក

ដឹងទេ? កាលពី៣ពាន់ឆ្នាំមុន ក្រុងវូហាន ធ្លាប់កើតមានជម្ងឺឆ្លងរាតត្បាតទ្រុងទ្រាយធំ រួចមកហើយក្នុងប្រវត្តិសាស្ត្រសាមកុក
February 5, 2020 admin

កាលពី៣ពាន់ឆ្នាំមុន ក្រុង វូហាន ធ្លាប់កើតមានជម្ងឺរាតត្បាតទ្រុងទ្រាយធំ រួចមកហើយក្នុងប្រវត្តិសាស្ត្រសាមកុក។ នេះបើយោងតាមបង្ហោះរបស់ហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា ព្រះច័ន-La Lune បានអោយដឹងថា៖ ទីក្រុងវូហាន ខេត្តហឺប៉ី អ្នកខ្លះអាចនឹងមិនបានដឹងថា នៅសម័យប្រវត្តិសាស្ត្រសាមកុក វូហានធ្លាប់មានជម្ងឺរាតត្បាតទ្រង់ទ្រាយធំរួចមកហើយ។

ក្រុងវូហាន មានប្រវត្តិសាស្ត្រយូរយារជាង 3,000ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រសាមកុក។ ប្រវត្តិសាស្ត្រសាមកុកបានចារឹកទុកថា ព្រឹត្តិការណ៍សឹកសង្គ្រាមទូកនៅជម្រាលក្រហម ពិតជាមានភាពសំខាន់ណាស់ដល់ ជូ កឺលាង ព្រោះកិត្យានុភាពរបស់គាត់កាន់តែល្បីរន្ទឺខ្លាំង ដោយការធ្វើពិធីបួងសួងហៅខ្យល់ហៅភ្លៀងរបស់គាត់ ទោះបីថាវាជាអបីជំនឿឬជានយោបាយ តែហេតុការណ៍នោះបានធ្វើឲ្យគេភ្ញាក់ផ្អើលពីគាត់។

ហើយសង្គ្រាមគ្រានោះ ក៏មានការស្ងើចសរសើរពីភាពអច្ឆរិយៈនៃមេទ័ពប្រមុខចូវ អ៊ី ដូចគ្នា ដែលកត្តាសំខាន់ៗមួយចំនួនដែលធ្វើឱ្យទ័ពសម្ព័ន្ធមិត្ត លាវ ប៉ី និងស៊ុន ឈានទទួលជ័យជម្នះនាគ្រានោះ ដែលមិនសូវជាបានសង្កត់ធ្ងន់បញ្ជាក់ក្នុងខ្សែភាពយន្ត ព្រោះព្យាយាមលើកតម្កើងតែតួអង្គពេក។

ជម្ងឺឆ្លងរាតត្បាត ជាកត្តាសំខាន់មួយដែលធ្វើឲ្យយកងទ័ពឈឺស្លាប់បាត់បង់ជីវិតជាច្រើននាក់ ឆាវឆាវអាចនឹងដុតសាកសពចោលដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត ព្រោះសូម្បីតែក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពីនគរ ស៊ុន ឈានមុននឹងសង្គ្រាមធំផ្ទុះឡើង បានចារទុកថាឃើញ គំនរអណ្តាតភ្លើងឆេះសន្ធរសន្ធៅទាំងថ្ងៃទាំងយប់នៅបន្ទាយទ័ពឆាវឆាវ៕ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ?\

Leave a Reply

Your email address will not be published. Required fields are marked *