កុំចេះតែហ៊ាន បូព្រឹក តូច ដែលតែងតែឡាយវីដេអូ ជេរបញ្ចោរ តាមបណ្ដាញសង្គមហ្វេសបុក ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

ក្មេងប្រុសម្នាក់ មានគណនី ហ្វេសប៊ុកផេកឈ្មោះ បូព្រឹក្ស តូច ដែលជារឿយៗ យើងតែងតែឃើញយុវជនរូបនេះ ធ្វើការឡាយវីដេអូ ស្លៀកឈុតសម្លៀកបំពាក់ជាមនុស្សស្រី ហើយប្រកាសក្ដែងៗចែកលុយរាប់លុយដុល្លារ ទៅដល់អ្នកដែលបានចូលទស្សនា និងលេងហ្គេមជាមួយខ្លួននោះ អ្នកណាក៏ល្បីថា យុវជនរូបនេះ គឺជេរសាហាវ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមួយចំនួនផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យនេះដែរ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Khun Savoeun គឺជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ខ្លួននឹងស្នើសុំទៅដល់ស្នងការខេត្ដ កំពង់ឆ្នាំង សូមជួយកោះហៅយុវជនខាងលើនេះ មកធ្វើការអប់រំម្ដង ដើម្បីកុំអោយខូចសណ្ដាប់ធ្នាប់ នៅក្នុងសង្គម។

ក្នុងនោះខណៈពេលនោះដែរ ម្ចាស់គណនីខាងលើបានធ្វើការលើកឡើងថា៖”មកហើយៗ គួរ Confirm ឬអត់បងអូន??? និយាយពីរឿងផុសនេះមួយ បើនិយាយពីរឿងសង្គម សកម្មភាពបង្រ្កាបបទល្មើស សកម្មភាពការងារ បងប្អូនមហាជន មិនសូវជាចូលរួមកុះករបែបនេះទេ តែនេះគឺជាង២០០០នាក់ ថ្ងៃចន្ទស្អែកនេះ ខ្ញុំនឹងទូរស័ព្ទទៅស្នងការខេត្តកំពង់ឆ្នាំង ឲ្យគាត់ជួយអប់រំដុសក្អែលក្មេងប្រុសម្នាក់នេះតាមសំណូមពរមហាជន ដូចនេះសូមបងប្អូនជួយប្រាប់ទីតាំងស្នាក់នៅរបស់គាត់ផង”។

យ៉ាងណាមិញ ក្រោយការប្រកាសរបស់ម្ចាស់គណនីខាងលើ បានរយៈពេលប៉ុន្មានថ្ងៃរួចមក នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះដែរ ក្មេងប្រុសខាងលើ ត្រូវបានសមត្ថកិច្ចបានកោះហៅ មកធ្វើការអប់រំនែនាំហើយ។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើដដែល បានសរសេរប្រាប់ឱ្យដឹងថា៖”សូមអរគុណ និងកោតសរសើរ នូវចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជាលោក អៀ ប៊ុនធឿន ស្នងការស្ដីទីនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានកោះហៅប្អូនប្រុស បូព្រឹក្សតូច មកអប់រំ ណែនាំ តាមការសំណូមពរ ពីមហាជនអំពីការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជេរបញ្ចោរ តាមបណ្ដាញសង្គមហ្វេសបុក”។

ប្រភព៖kosja

Leave a Reply

Your email address will not be published. Required fields are marked *