សូមអបអរសាទរ! ក្មេងស្រី ទើបតែអាយុ ១៦ឆ្នាំ ក្លាយជាអ្នកវិទ្យាសាស្ត្រវ័យក្មេង ដោយសារតែរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប! (មានវីដេអូ)

ថ្មីនេះសារពត៏មាន​ពី​ប្រទេស​ហ្វីលីពីនបានចេញផ្សាយពីក្មេងស្រីម្នាក់ដែលមានអាយុ ១៦ឆ្នាំ ក្លាយជាអ្នកវិទ្យាសាស្ត្រវ័យក្មេង ដោយសារតែរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប។នាង​ជា​ម្ចាស់​ជយលាភី​ម្នាក់​នៃ​ពាន​រង្វាន់​វិទ្យាសាស្ត្រ 2019 National Science and Technology Fair (NSTF)។ពិតជាដឹងដ៏ល្អនិងរីករាយបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ក្មេង​ស្រី​ដែល​ទទួលបានការចាប់អារម្មណ៏នេះ មាន​ឈ្មោះ Maria Isabel Layson ជា​សិស្ស​វិទ្យាល័យ​នៅ​ក្រុង Iloilo ប្រទេស​ហ្វីលីពីន។ពេលនេះប្អូនស្រី កំពុងតែ​ស្រាវជ្រាវ​បន្ថែម ដើម្បី​កែច្នៃ​ផ្លែ​ក្រខុប​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ជួយ​ព្យាបាល​ដល់​មនុស្ស​ជា​ច្រើន កំពុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​កាច​សាហាវ។

នាងក៏បានបន្ថែមឱ្យដឹងថា ផ្លែក្រខុបក្រៅពីជាផ្លែឈើដែលមានដាំដុះស្ទើរគ្រប់ទីកន្លែង និងងាយរកបានហើយ ផ្លែក្រខុបនឹងអាចមានសមត្ថភាពជួយប្រឆាំង និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២បានផងដែរ ដោយគ្រាន់តែការទទួលទានវាជាប្រចាំប៉ុណ្ណោះ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *