ចង់រស់នៅបែបនេះទេ?​ ក្រោយឃើញ ឧកញ៉ា ម៉ុង ឬទ្ធី នាំភរិយា ប្រមូលផលផ្លែត្រសក់ផ្អែម ប្រើជីវិតយ៉ាងសាមញ្ញា ធ្វើឲ្យមហាជនពោលយ៉ាងខ្លីថា…

កាលពីពេលកន្លងទៅ ឧកញ៉ា ម៉ុង ឬទ្ធី បាននាំភរិយា ប្រមូលផល​ផ្លែ​ត្រសក់ផ្អែម ​នៅក្នុង​កសិដ្ឋាន​ម៉ុង​ ឫទ្ធី ​សែនជ័យ​ ហើយលោកមាន​មោទកភាព​ខ្លាំង​ណាស់ ​ចំពោះ​អ្វីៗ​ទាំងអស់​ ដែលលោកអាច​ផលិតបានដោយផ្ទាល់ដៃ​ បេីទោះបីជាមាន​​មនុស្ស​មួយចំនួន ​គេមិនសូវអោយតម្លៃ​ក៏ដោយចុះ​ នេះក៏​ដោយសារតែ ​គេគិតថា ​បន្លែ ផ្លែឈេី​ ត្រីសាច់ ​ជារបស់ថោក​ ទទួលប្រាក់​ចំណូល ​មិនបានលឿន​ ដូចជា​ការធ្វេី​ពាណិជ្ជកម្ម​។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញឧកញ៉ា នាំភរិយាមកប្រមូលផលផ្លែត្រសក់ផ្អែមទៀតហើយ លោកក៏បានបញ្ជាក់ឲ្យដឹងថា៖ “រសៀល​ថ្ងៃ​សុក្រ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០នាំយាយមកប្រមូលផល​ផ្លែត្រសក់ផ្អែម​ ព្រមទាំងមេីលចំការ​ល្មេី​ ដែលកំពង់តែ​ចាប់ផ្តេីម​អោយផល ហេីយក៏​ឈាងចូលមកមេីល​ការងារ​រៀបចំសួនសត្វផងដែរ​ ។”។

ក្រោយពីឃើញផ្លែត្រសក់ផ្អែមទាំងនេះ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់ថា មើលទៅពិតជាទំនងឆ្ងាញ់ខ្លាំងណាស់ អ្នកខ្លះទៀត បន្ថែមថា “គ្រាន់តែមើលក៏មានក្ដីសុខណាស់លោកពូ” ។ មានម្នាក់ទៀតបន្តថា “ចាស់ចំណាស់លោពូ ខ្ញុំសុំត្រឹម១០% របស់លោកពូបានហើយ ខ្ញុំពេញចិត្តហើយ ពិតជាល្អណាស់ ជីវិតបែបធម្មជាតិ អ្នកចំការ”៕

Leave a Reply

Your email address will not be published. Required fields are marked *