រំភើបជំនួស! ក្រោយឃើញការលះលង់របស់បេន ទាំងយប់ ទាំងថ្ងៃ ការពារព្រៃឈើខ្មែរ កុំឲ្យគេកាប់ ដែលពោរពេញទៅដោយគ្រោះថ្នាក់ សប្បុរជនម្នាក់បានឧបត្ថម្ភថវិកាជូន ចំនួន…

 

កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ លោក Tan Kimsour បានបង្ហោះសារដ៏ចាក់ដោតអារម្មណ៍មួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។

បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់!!!”។ លោក តាន់ គីមសួរ​ ក៏បានបញ្ជាក់ក្នុង comment បន្ថែមថា៖ “បេនប្រាប់ខ្ញុំថា គាត់មិនអាចបោះបង់ បានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ”។

ចំណែកយប់មិញ ម៉ោងជាង១០យប់ លោក តាន់ គីមសួរ នៅមិនសុខ ក៏បង្ហោះរូបភាពមួយសន្លឹកទៀតរបស់បេន ហើយលោកពោលថា៖ ”រូបភាពមួយសន្លឹកនេះពិតជាធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ក្តួកក្តួលយ៉ាងខ្លាំង រួមទាំងខ្ញុំដែលជាអ្នកថតដែលឃើញជនបរទេសម្នាក់នេះលះបង់បែបនេះដើម្បីការពារព្រៃឈើខ្មែរ ទាំងដែលខ្មែរមួយចំនួនដែលជាម្ចាស់ប្រទេសកំពុងតែព្យាយាមបំផ្លាញខ្លួនឯងទៅវិញ

យប់មិញថ្មើរនេះខ្ញុំកំពុងតែល្បាតព្រៃគ្រាន់បានជាគ្នាជាមួយបេន យប់នេះខ្ញុំមិនបានទៅជាមួយគាត់ទេ ហាក់មានអារម្មណ៍នៅមិនសុខសោះ។ បងប្អូនបើមានពេល សូមបងប្អូនទៅជួយសម្រួលកិច្ចការងារនេះជាមួយគាត់ផង។ ឆ្នាំថ្មីនេះ បេនអាយុ៥៣ឆ្នាំហើយ ហត់នើយច្រើនណាស់ ចាស់ច្រើនណាស់ សូមទេវតាតាមថែរក្សាអ្នក បេន”។

ក្រោយពីឃើញការលះលង់ និងទឹកចិត្តរបស់លោកបេន ដែលខំប្រឹងប្រែងការពារព្រៃឈើខ្មែរ កុំឲ្យគេកាប់ គេឃើញសប្បុរសជនម្នាក់ក៏បានឧបត្ថម្ភ ថវិកា មួយចំនួនធំ ជូនបេនផងដែរ។ លោក តាន់ គីមសួរ បញ្ជាក់ជូនថា៖

“ជំនួសមុខឲ្យលោកបេន ដេវិស និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អរបស់បងស្រីជាទីគោរពនិងស្រលាញ់ @SreyMom Banដែលបានផ្តល់ជាថវិកាចំនួន២លានរៀល ជូនលោកបេនដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចការងារអភិរក្សព្រៃឈើដែលពោរពេញទៅដោយគ្រោះថ្នាក់ ទីណាមានទុក្ខ ទីនោះតែងតែមានវត្តមានរបស់បងស្រី លោកបេនពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយនឹងប្រើថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់យកទៅចំណាយបន្ថែមទៅលើការបង្ក្រាបបទល្មើសព្រៃឈើ ក៏ដូចជាទប់ស្កាត់ភ្លើងឆេះព្រៃ។

ចំពោះពុកម៉ែបងប្អូនដែលមានទឹកចិត្តចង់រួមចំណែកជាមួយបេសកកម្មមួយនេះ អាចចុះទៅសួរសុខទុក្ខពួកគាត់ដោយផ្តល់ ឬក៏ផ្តល់ជាថវិកាជូនពួកគាត់តាមរយៈ៖ ABA: 001332560 (Our Future Organization), 012 765 136/078 960 420″៕

Leave a Reply

Your email address will not be published. Required fields are marked *