ហួសហេតុពេកហើយ! រថភ្លើងដែលដឹកអង្ករពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ បានខូចនៅតាមផ្លូវ ស្រាប់តែពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើង ដណ្តើមយកអង្ករបាត់បង់អស់…

នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០​ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ Huy Bunleng News បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងជាង ៣ ទៀបភ្លឺ រថភ្លើងដែលដឹកអង្ករពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវ ក៏មានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងដណ្តើមយកអង្ករបាត់បង់អស់ជាច្រើន។ ហ្វេសប៊ុកដដែលនេះបន្តទៀតថា៖

“ខេត្តព្រះសីហនុ-មន្ត្រីនៅស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុអោយPNNដឹងថា នៅវលាម៉ោងជាង៣ទៀបភ្លឺថ្ងៃ07.02.2020នេះ ខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវរថភ្លើងចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ ។

ក្នុងពេលដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៏មានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងដណ្តើមយកអង្ករបាត់បង់អស់ជាច្រើន។ ករណីនេះមន្ត្រីដដែលជូនជាដំណឹងថា អង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅនេះ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងថាសុំអោយពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយត្ន័បំផុត៕ (រូបភាពឯកសារ)”៕

Leave a Reply

Your email address will not be published. Required fields are marked *