ក្បួន​ដង្ហែ​មាឃបូជា​ នៅវត្តព្រែកអំបិល​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ព្រឹកមិញនេះ ពិតជាអធិកអធមណាស់ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ (មានវីដេអូ)

កាលពីឆ្នាំមុន នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ស្ទើរតែទាំងអស់ប្រាកដជា បានជ្រា​បរួចមកហើយ ដែលបានឃើញគេប្រារព្ធ ពិធីបុណ្យមាឃបូជា តាមវត្តនានា ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការ​ណ៏​ធំ​៣​យ៉ាង​គឺ​៖ ទី១ ​ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន​, ទី២ ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ និងទី៣ ​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​។

ក្នុងនោះ គេឃើញ វត្តព្រែកអំបិល ស្រុកស្អាង មានក្បួនដង្ហែបុណ្យមាឃបូជា មើលទៅពិតជាអស្ចារ្យខ្លាំងណាស់។

ងាកមកឆ្នាំនេះវិញ ចំថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក៏មានក្បួន​ដង្ហែ​មាឃបូជា មិនខុសពីឆ្នាំមុនឡើយ ដែលមើលទៅពិតជាអធិកអធមខ្លាំងណាស់ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករស្ទើរតែមិនគួរឲ្យជឿ។

ហ្វេសប៊ុក ព័ត៌មានវត្តព្រែកអំបិល Information of Prek Ambel Pogoda ក៏បានបង្ហោះរូបភាពនៃទិដ្ឋភាពទាំងនេះ ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ក្បួន​ដង្ហែ​មាឃបូជា​ វត្តព្រែកអំបិល​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ សូម​ញាតិ​ញោម​អនុមោទនា”៕

Leave a Reply

Your email address will not be published. Required fields are marked *

shares