អ្នកណាខ្លះយល់អារម្មណ៍មួយនេះ?! ប្តីជិះកាត់ផ្ទះហើយ មិនអាចចូលបាន ព្រោះជាប់ភារៈកិច្ច ឆ្លៀតបានតែប៉ុណ្ណឹង ជូនពរបង ឆាប់បញ្ចប់ភារៈកិច្ចដោយសុវត្ថិភាព នឹកប្តីណាស់

កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ រូបថតពីសន្លឹក ដែលគេបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីបងកងកម្លាំងម្នាក់ ដែលបានជិះផ្ទះរបស់ខ្លួន មិនបាននៅយូរឡើយ បានត្រឹមជួបប្រពន្ធ និងកូន មុខផ្ទះ បានត្រឹមតែនិយាយប៉ុន្មានម៉ាត់ និងថើបកូន ពោរពេញដោយក្តីស្រឡាញ់។

ក្នុងនោះ គេឃើញហ្វេសប៊ុក ឈ្មោះ ឡោន ស្រីលក័្ខ ត្រូវជា ភរិយា បងកងកម្លាំងរូបនេះ បានសរសេរថា៖ “ប្តីជិះកាត់ផ្ទះហើយមិនអាចចូលបាន ព្រោះជាប់ភារៈកិច្ច ឆ្លៀតបានតែប៉ុណ្ណឹង ជូនពរបងឆាប់បញ្ចប់ភារៈកិច្ចដោយសុវត្ថិភាព នឹកប្តីណាស់”។ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញអារម្មណ៍រំភើបជំនួសគ្រួសារមួយនេះ មើលទៅពិតជាមានភាពផ្អែមល្ហែម និងសុភមង្គលខ្លាំងណាស់។ អ្នកខ្លះទៀតចូល comment លេងសើចថា “ថេីបតែកូនទេ តិចម៉ែច្រណែន” ភរិយារូបនេះឆ្លើយភ្លាមថា “ច្រណែនមែនតើបង”។ អ្នកខ្លះបន្ថែមថា “ជីវិតកងទ័ព គឺបែបហ្នឹង មានន័យណាស់”៕

Leave a Reply

Your email address will not be published. Required fields are marked *

shares