ស៊ែរបន្តអោយឪពុកម្តាយបានដឹងផង!! វីធីព្យាបាលកូនតូចៗក្អក ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ នាំប៉ះពាល់សុខភាព
អាការៈក្អកមិនឈប់ចំពោះក្មេងអាចជាបញ្ហាធម្មតាមួយដែលងាយនឹងកើតឡើងកំឡុងពេលរដូវរងារ ឬខែធ្លាក់ខ្យល់។ ហើយការប្រើប្រាស់ថ្នាំពេទ្យមិនមែនជាជម្រើសដ៏ប្រសើរដើម្បីដោះស្រាយបញ្ហានេះឡើយ។ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងគន្លឹះងាយៗដើម្បីសង្គ្រោះកូនរបស់លោកអ្នកពីបញ្ហាក្អក ៖
១. ទឹកផ្លែម្នាស់ស្រស់
ម្នាស់មានផ្ទុកសារធាតុពិសេសម្យ៉ាងហៅថា bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ទឹកម្នាស់ស្រស់អាចកាត់បន្ថយស្លេសក្នុងបំពង់ក ហើយបំបាត់ក្អកបានយ៉ាងប្រសើរ។ ប៉ុន្តែដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចូរបន្ថែមខ្ញីនិងទឹកឃ្មុំបន្តិចក្នុងទឹកផ្លែឈើនេះ។ ទោះជាយ៉ាងណាមុនពេលអនុវត្តរូបមន្តនេះ ត្រូវប្រាកដសិនថាកូនរបស់លោកអ្នកមិនប្រតិកម្មនឹងផ្លែម្នាស់។
២. ស្អំខ្ញីលើទ្រូង
នេះជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅបន្តិចជាមួយទឹកឃ្មុំ និងប្រេងអូលីវ រួចបន្ថែមខ្ញីម៉ដ្ឋ ឬម្សៅខ្ញី ១ ស្លាបព្រាបាយចូល។ លាយឱ្យសព្វ សឹមដួសល្បាយដាក់លើកូនកន្សែង ឬក្រណាត់ស្អាតមួយ រួចបិតស្អំលើទ្រូងក្មេងជាការស្រេច។ អ្នកគួរស្អំលើទ្រូងក្មេង ៣ ម៉ោងមុនពេលចូលគេង។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់ក្មេងដែលមានស្បែកឆាប់ប្រតិកម្មឡើយ។
៣. ទឹកដោះគោលាយរមៀត
នេះក៏ជារូបមន្តមានប្រសិទ្ធភាពខ្ពស់បំផុតមួយដែរ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹកដោះគោមួយកែវ រួចបន្ថែមម្សៅរមៀត ១ ស្លាបព្រាពេញចូល។ កូរឱ្យសព្វ សឹមឱ្យក្មេងទទួលទានមុនពេលចូលគេង។
៤. ស្អំជើងជាមួយអំបិល
កម្ដៅអំបិលបន្តិច ប៉ុន្តែត្រូវប្រយ័ត្នមិនឱ្យក្ដៅពេកដល់រលាកស្បែកក្មេង។ បន្ទាប់មកបិតស្អំអំបិលនេះលើក្រោមបាតជើងក្មេង រួចរុំឱ្យជិត។ ទុកចោលរហូតដល់អំបិលចុះត្រជាក់ សឹមបកចេញ ហើយពាក់ស្រោមជើងឱ្យក្មេងជាការស្រេច។
៥. ខ្ពុរមាត់ជាមួយទឹកអំបិល
រូបមន្តនេះមិនសាកសមសម្រាប់ក្មេងតូចពេកឡើយ ចៀសវាងការឈ្លក់ ឬលេបទឹកអំបិលចូល។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វរហូតអំបិលរលាយអស់ សឹមឱ្យកូនខ្ពុរមាត់ជាមួយទឹកល្បាយនេះ។
៦. លាយផ្លែចេកជាមួយទឹកនិងទឹកឃ្មុំ
ជាដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺដាំទឹកមួយចំនួនសិន។ បន្ទាប់មកបកសំបកចេកទុំ ហើយកិនឱ្យម៉ដ្ឋខាប់ មុននឹងដាក់ចូលក្នុងឆ្នាំងស្អាតមួយ បន្ទាប់មកចាក់ទឹកដាំពុះចូលចំនួនសមល្មម។ ឆុងចោលសម្រាប់រយៈពេល ៣០ នាទី។ ទុកឱ្យល្បាយចុះត្រជាក់បន្តិច សឹមបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាពេញចូល។ កូរឱ្យសព្វ សឹមឱ្យកូនទទួលទានម្ដង ១០០ មីលីលីត្រ ៤ ដងក្នុងមួយថ្ងៃ៕