ក្តៅៗ ទីបំផុតពលទាហានថៃ ដែលបានបា ញ់ ស ម្លា ប់ មេបញ្ជាការរបស់ខ្លួន និងបា ញ់ រះ លើអ្នកដំណើរ ពេលនេះត្រូវបានប៉ូលិសបា ញ់ ស ម្លា ប់ ហើយ

ហូត​មក​ដល់ពេលនេះ​ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់ហើយ​ ត្រូវបានគេរាយការណ៍ថាបានស្លា​ ប់ និង​មនុស្ស​ចំនួន​៣១នាក់​ទៀតបាន រង រ បួ ស នៅក្នុង​ហេតុការណ៍​បា ញ់ប្រ ហារមួយដោយទាហានយោធាថៃម្នាក់​ ក្រោយមកបានចាប់ចំណាប់ខ្មាំងនៅផ្សារទំនើបក្នុងទីក្រុង Nakhon Ratchasima​ នៅល្ងាចថ្ងៃសៅរ៍នេះ។

ទាហានថៃម្នាក់ ដែលបានបា ញ់​ ស ម្លា ប់​មនុស្ស២៥នាក់ ត្រូវបានកងកម្លាំងសន្តិសុខថៃ បា​ ញ់ ស ម្លា​ ប់​ ហើយ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះ​បេីយោងតាមរយៈ​​អង្គភាព Fresh News ដែល​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​សារព័ត៌មាន​ BBC នាព្រឹកថ្ងៃទី​៩​ ​ខែកុម្ភៈ​ ឆ្នាំ​២០២០។

គូសបញ្ជាក់​ថា​ ទាហានថៃម្នាក់នេះមានឈ្មោះថា Jakraphanth Thomma បានបា ញ់​ ស ម្លា​ ប់ មេបញ្ជាការរបស់ខ្លួន ព្រមទាំងមនុស្សពីរនាក់ទៀត នៅជំរំយោធា Surathampithak មុនពេលរត់គេចខ្លួន​តាម​រយៈ​រថយន្ត Humvee មួយ​គ្រឿង​។ ហើយពេលមកដល់ក្បែរ ផ្សារទំនើប Terminal 21 ក្នុងសង្កាត់ Muang ទាហានថៃម្នាក់នោះ ប្រដាប់ដោយកាំ​ ភ្លើ ង រះ បានបើកការបា ញ់ប្រ ហារយ៉ាងកម្រោល ដែលបណ្តាលឲ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងប្រសាច។

មន្រ្តី​ប៉ូលីសម្នាក់បាននិយាយថា“ខ្មា ន់ កាំ ភ្លើ​ ង ​បានប្រើកាំភ្លើងយន្តម៉ាក​ M60​ ហើយបាញ់ទៅលើ​អ្នក​ដំណើរ​បណ្តាលឱ្យមានអ្នក រងរ បួ ស និង ស្លា​ ប់ ជាច្រើននាក់”។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់​ប្រទេស​ថៃបានបង្ហាញពីវីដេអូដែលទាហាន​រូបនេះបានចុះចេញពីរថយន្តនៅមុខផ្សារប្រហែលម៉ោង ៦ល្ងាច​ ហើយបាន បា ញ់ រះ ជាច្រើនគ្រា ប់ បណ្តាលឱ្យមនុស្សរត់យ៉ាងប្រសាចដេីម្បី​ធ្វើ​ការ​ភៀសខ្លួន​។

Leave a Reply

Your email address will not be published. Required fields are marked *