បុរសម្នាក់ជួយពស់១ក្បាល កាលពី៩ឆ្នាំមុន ពេលធំឡើងក៏ជួបរឿងចម្លែកមួយ…

មិនមែនមានតែមនុស្សនោះទេ ដែលមានចិត្តគំនិត ចេះដឹងគុណដល់អ្នកដែលមានគុណ តែសត្វប្រភេទខ្លះ ក៏មានចិត្តគំនិត ចេះដឹងគុណដូចមនុស្សផងដែរ ។ កាលណាមនុស្សធ្វើល្អដាក់វា នោះពួកសត្វទាំងនោះ មិនត្រឹមតែរកវិធីជួយ ឬសងគុណមនុស្សវិញនោះទេ ពួកវាថែមទាំងជួយមើលថែ គ្រួសាររបស់អ្នកផងដែរ ។ ជាក់ស្តែងក្នុងហេតុការណ៍ ដ៏សែនចម្លែកមួយ បានកើតឡើងនៅប្រទេសចិន ដែលតួឯក គឺជាពស់ថ្លាន់យក្សដ៏ធំ ហើយវែងមួយក្បាល

អានបន្តរ

អូដ្ឋកម្សត់មួយក្បាល ដើររកម្ចាស់អស់រយៈពេល៧ថ្ងៃ ក្រោយពីម្ចាស់លក់វាទៅឲ្យអ្នកដទៃ

ម៉ុងកូល៖ អូដ្ឋកម្សត់ វ័យចំណាស់មួយក្បាល បានធ្វើដំណើរយ៉ាងលំបាកម្នាក់ឯង អស់រយៈពេល៧ថ្ងៃ ក្នុងចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដើម្បីស្វែងរកផ្ទះរបស់ម្ចាស់ដើមវា ក្រោយពីត្រូវម្ចាស់លក់វាទៅឲ្យក្រុមគ្រួសារផ្សេង។ យោងតាមសម្ដីប្ដីប្រពន្ធមួយគូ ដែលត្រូវជាម្ចាស់ដើម បានឲ្យដឹងថា កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ពួកគាត់ទាំងពីរបានលក់អូដ្ឋមួយក្បាលនេះ ឲ្យទៅកាន់កសិដ្ឋានចិញ្ចឹមអូដ្ឋមួយក្បាល។ តែយ៉ាងណាមិញ ក្រោយពីរស់នៅកន្លែងថ្មីបានរយៈពេល៨ខែមក វាក៏រត់ចេញតែម្ដង។ បើទោះជាយ៉ាងក៏ដោយ អូដ្ឋមួយក្បាលនេះ

អានបន្តរ

ត្រីបាឡែនយក្សពីរក្បាល សម្ដែងលើផ្ទៃទឹកជាងមួយម៉ោង ឲ្យអ្នកទេសចរទស្សនា

អូស្ត្រាលី៖ កាលពីថ្ងៃសុក្រទី១០ ខែកក្កដាសប្ដាហ៍មុននេះ ត្រីបាឡែនយក្សទម្ងន់ប្រមាណ៤០តោន បានសម្ដែងលើផ្ទៃសមុទ្រលោតចុះឡើងជាងមួយម៉ោង ឲ្យអ្នកទេសចរបានទស្សនាកម្សាន្ត នៅកំពង់ផែសុីដនី។ លោក Jonh Goodridge ជាអ្នកថតរូប បានប្រាប់ប្រភពព័ត៌មាន SMH ឲ្យដឹងថា នៅថ្ងៃនោះ អ្នកទេសចរអាចមើលឃើញនូវទិដ្ឋភាព ត្រីបាឡែនទទះកន្ទុយ និងលោតបត់បែនខ្លួនផងដែរ ដែលធ្វើឲ្យអ្នកទេសចរស្រែកហ៊ូ រួមទាំងត្រេកអរ។

អានបន្តរ

ពីតជាមិនធម្មតា ទារកអាយុ៦ខែ បានក្លាយជាមនុស្សវ័យក្មេងជាងគេ ដែលអាចជិះស្គីលើទឹក (មានវីដេអូ)

អាមេរិក៖ ទារកម្នាក់ ​មានអាយុ៦ខែ និង៤ថ្ងៃ រស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក បានបំបែកឯតទគ្គកម្មពិភពលោក ជាមនុស្សវ័យក្មេងបំផុត ដែលជិះស្គីលើទឹក។ វីដេអូឃ្លីប ដែលល្បីល្បាញលើបណ្ដាញសង្គម បានបង្ហាញភាពក្លាហានរបស់ទារកឈ្មោះ Rich Humphreys នៅពេលរូបគេកំពុងឈរនៅលើក្ដារស្គីតែម្នាក់ឯង​ ហើយដៃទាំងសងខាងចាប់កាន់របារដែកយ៉ាងជាប់ ខណៈពេលទូកកំពុងបើកទៅមុខ ដែលស្ថិតនៅក្នុងបឹង Powell

អានបន្តរ

ហេតុតែចង់បានចង្កេះមួយក្ដាប់ និងបំបែកកំណត់ត្រាពិភពលោក ស្រាប់តែនារីរូបនេះ ពាក់ប្រដាប់រឹតរាង១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យតូចទៅៗ

ចចជី៖ ស្ត្រីមេម៉ាយម្នាក់មានឈ្មោះថា Sammy Wilson វ័យ២៦ឆ្នាំ បានពាក់ប្រដាប់រឹតរាងរយៈ​ពេល១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យចង្កេះតូចទៅៗ និងចង់បំបែកកំណត់ត្រាពិភពលោក Guinness។ នាង Sammy បានចាប់ផ្ដើមរឹតចង្កេះតាំងពីខែមេសា ឆ្នាំ២០១៩មកម៉្លេះ ដើម្បីជួយធ្វើឲ្យមានរាងស្អាត បន្ទាប់ពីស្រកទម្ងន់រួច។ ឥឡូវនេះនាងមានចង្កេះទំហំ២១.៥អុីញ ដោយនាងប្ដេជ្ញាថានឹងធ្វើឲ្យនៅសល់ត្រឹមតែទំហំ១៤អុីញប៉ុណ្ណោះ ហើយក្នុងរយៈ​ពេលមួយខែម្ដង នាងបានរឹតចង្កេះរហូតដល់ទៅ៣៦ម៉ោងឯណោះ។ ចំពោះកំណត់ត្រាពិភពលោក

អានបន្តរ

ក្មេងប្រុសម្នាក់ នាំក្មេងស្រីជិះឡានអាគុយលេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរ (មានវីដេអូ)

ចិន៖ កាលពីថ្ងៃអាទិត្យទី១២ ខែកក្កដាសប្ដាហ៍មុននេះ មានក្មេងប្រុសម្នាក់ មិនបញ្ចេញឈ្មោះ បាននាំក្មេងស្រីជិះឡានអាគុយប្រភេទ SUV លេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរ។ ហេតុការណ៍ដ៏នេះ បានកើតឡើង នៅខេត្ត Hebei ក្នុងប្រទេសចិន។ យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃនោះ ក្មេងប្រុស បានរួមដំណើរជាមួយក្មេងស្រីម្នាក់ទៀត នៅលើឡានអាគុយ

អានបន្តរ

ប្ដីកំពុងសម្រាកក្នុងឡានព្រោះអស់កំលាំងខ្លាំងពេក ប្រពន្ធក៍លួចថតរូបជួបរឿងនឹកស្មានមិនដល់….

បរទេស៖ អ្នកស្រី Sharea Overman និងស្វាមីលោក Nate គឺជាឪពុកម្ដាយរបស់ក្មេងប្រុស៣នាក់ ហើយដូចអាណាព្យាបាលដទៃទៀតដែរ ពួកគាត់តែងតែមានអារម្មណ៍ហត់នឿយនិងអស់កម្លាំង។ នៅតាមផ្លូវធ្វើដំណើរ ប្ដីរបស់អ្នកស្រី Sharea បានរុញខ្នងយ៉ាងស្រួលលើកៅអីបើកបរ។ ការពិតទៅ គាត់មិនបានដេកលក់ទេ ប៉ុន្តែមើលទៅហាក់ដូចជាគាត់បានដេកលក់ហើយអ៊ីចឹង។ រូបថតមិនទាន់កាត់ត អ្នកស្រី Sharea បានថតរូបប្ដីរបស់គាត់

អានបន្តរ

ក្មេងប្រុស-ស្រីមួយគូវ័យជាង១០ឆ្នាំ ណាត់ជួបគ្នាអស់ប៉ុន្មានថ្ងៃ ស្រាប់តែត្រលប់មកផ្ទះវិញឪពុកម្ដាយបង្ខំឲ្យរៀបការ

ឥណ្ឌូណេស៊ី៖ ពិធីមង្គលការរបស់ក្មេងប្រុសស្រីពីរនាក់ បានរៀបចំឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅខេត្ដ Nusa Tenggare ភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី ដែល​បានក្លាយជាករណីថ្មីបំផុតមួយ។ ក្មេងប្រុសមានឈ្មោះហៅកាត់ថា S អាយុ១៥ឆ្នាំ និងក្មេងស្រីមានឈ្មោះហៅកាត់ថា NH អាយុ​១២ឆ្នាំ បានរៀបការជាមួយគ្នា បន្ទាប់ពីពួកគេណាត់ជួបគ្នាចំនួន​​​​ ៤ថ្ងៃ និងទទួលរងការចោទប្រកាន់ថារំលោភលើច្បាប់ទំនៀមទំលាប់ នៅពេលក្មេងប្រុសបាននាំក្មេងស្រីមកផ្ទះវិញយឺត

អានបន្តរ

ភ្នំទំព័រ រមណីយដ្ឋានដែលទេសចរអាចងូតទឹកជ្រោះលេងយ៉ាងរីករាយ និងអាចបោះតង់បានថែមទៀត

ពោធិ៍សាត់៖ នៅតំបន់ទេសចរណ៍ផ្សងព្រេងទាក់ទាញភ្នំទំព័រ ប្រសិនបើបងប្អូនក្រឡេកមើលពីចម្ងាយ ហាក់បីដូចជា ឃើញភ្នំនេះ គ្របដណ្តប់ទៅដោយ រុក្ខជាតិរេចរឹល និងរំលេចទៅដោយផ្ទាំងថ្មធំៗ ពុំសូវឱ្យយើងចាប់អារម្មណ៍ឡើយ ប៉ុន្តែ នៅពេលយើងធ្វើដំណើរដល់ចង្កេះភ្នំ (ដំណាក់ទី១) យើងនឹងឃើញមានខ្នងភ្នំជាច្រើនស្រទាប់ ក្រាលទៅដោយកម្រាលផ្ទាំងថ្មធំៗ មានព្រៃព្រឹក្សាត្រឈឹងត្រឈៃ ព្រមទាំងមានទឹកជ្រោះធ្លាក់ពីលើកំពូលភ្នំយ៉ាងស្រស់ស្អាត គួរជាទីមនោរម្យ។ កម្ពស់ទឹកធ្លាក់ មានរហូតដល់៧០ម៉ែត្រ ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ

អានបន្តរ

ព្រឺរោម ស្ពានឫស្សីប្រវែង ២៧ម៉ែត្រ សង់ឡើងសម្រាប់សត្វល្មូនឆ្លងកាត់

ឥណ្ឌា៖ ជារៀងរាល់ថ្ងៃ សត្វព្រៃជាច្រើនក្បាល បានរត់កាត់ផ្លូវដែលមានរថយន្តបរកាត់ក្នុងល្បឿនលឿន ជាហេតុបណ្តាលឱ្យសត្វព្រៃទាំងនោះ ជាពិសេសសត្វល្មូនតែងជួបគ្រោះថ្នាក់រៀងរាល់ថ្ងៃ។ ងាកទៅមើលមន្ត្រីអភិរក្សសត្វព្រៃនៅឥណ្ឌា បាននឹកឃើញវិធីសាស្ត្រមួយក្នុងការបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុដល់សត្វល្មូនដោយសង់ស្ពានមួយធ្វើពីឫស្សីប្រវែង ២៧ ម៉ែត្រនៅតាមបណ្តោយផ្លូវភ្នំមួយក្នុងរដ្ឋ Uttarakhand។ ជាធម្មតា សត្វព្រៃដូចជាខ្លារខិន ក្តាន់ គោព្រៃជាដើម អាចចៀសផុតពីគ្រោះថ្នាក់បានងាយស្រួលជាងសត្វល្មូនដោយសារអ្នកបើកបរងាយមើលឃើញពីចម្ងាយ និងអាចបញ្ឈប់រថយន្តបានទាន់ពេលវេលា។ ផ្ទុយទៅវិញ សត្វល្មូនគឺមានការប្រឈមគ្រោះថ្នាក់ខ្ពស់ ដូចនេះហើយទើបស្ពានឫស្សីដែលមន្ត្រីអភិរក្សសត្វព្រៃ

អានបន្តរ