វិធីដាំខ្ញីក្នុងការុង! បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោមបាន !!

បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោម៖ -ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ -មើមពូជខ្ញី -ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។ +វិធីដាំ៖ -បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន -ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក -យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់

អានបន្តរ

អត់សរសើរមិនបានទេ! តារាស្រីល្បី៣ដួង ជិះរថយន្តស៊េរីទំនើប ម៉ាក Audi យ៉ាងហុឺហារីឯតំលៃវិញមិនបាច់និយាយទេគឺញាក់សាច់…

គេឃើញតារាជួរមុខទាំងនោះ បង្ហាញភាពហ៊ឺហា តាមរយៈការលេងម៉ូដរថយន្ដទំនើបៗ ជិះប្រជែងគ្នាមិនចាញ់តារានៅប្រទេសជិតខាងឡើយ។ ក្នុងនោះដែរ គេកត់សម្គាល់ឃើញមានតារាស្រីល្បីឈ្មោះ៣ដួង ជិះរថយន្ដទំនើបម៉ាក Audi យ៉ាងលីបព្រមគ្នាតែម្ដងនោះ គឺឱក សុគន្ធកញ្ញា ,សុខ ពីសី និងកែវ និសា។1. សុខ ពិសី ៖ តារាចម្រៀងស្រីជូរមុខគេនៅផលិតកម្មសាន់ដេ​ដែលមានសម្រស់លេចធ្លោសាច់សខ្ចីដូចបណ្ដូកលចេករូបនេះ ក៏ជិះរថយន្ដទំនើបម៉ាក

អានបន្តរ

អរគុណប្រធានផ្សារទំនើប AEON បានប្រកាសជួយទិញស្ពៃក្ដោបពីកសិករខ្មែរក្នុងតម្លៃសមរម្យ…ស៊ែរគាំទ្រទង្វើល្អគាត់ផង!!

ភ្នំពេញ៖ កាលពីពេលថ្មីនេះមានកសិករនៅខេត្តបាត់ដំបង បានត្អូញត្អែរពីចំការស្ពៃក្ដោបប្រមាណ៥០តោន ដែលទទួលបានទិន្នផលដល់ពេលល្មមលក់ចេញ ប៉ុន្តែបែរជាគ្មានទីផ្សារលក់ទៅវិញ។ ដោយស្ពៃក្ដោបក្នុងតំលៃដេីមតែ ៣០០-៥០០ រៀល ក្នុង១គីឡូ ប៉ុន្តែនៅតែគ្មានទីផ្សារចេញដដែល។ ជាមួយគ្នានេះដែរ អ្វីដែលជាក្ដីជាសង្ឃឹមរបស់កសិករ ត្រូវបានគណៈគ្រប់គ្រងផ្សារ AEON Mall Phnom Penh សម្រេចទទួលទិញ និងដាក់លក់ស្ពៃក្តោបខ្មែរ នៅក្នុងផ្សារទំនើបរបស់ខ្លួន

អានបន្តរ

ត្រេកអរខ្លាំងពេក!!! បុរសម្នាក់បានទិញផ្លែឪឡឹកមួយផ្លែតម្លៃ ៨១ដុល្លារ ដែលផ្លែឪឡឹកនោះមានរាងដូចដុំមាស ដោយសប្បាយចិត្ដយ៉ាងខ្លាំង ពេលទៅដល់ផ្ទះ ក៏ពុះមើលភ្លាមៗ ស្រាប់តែ…

ផ្លែឪឡឹក គឺជាប្រភេទរុក្ខជាតិវ័ល្លម្យ៉ាង រាងមូលដូចបាល់ ហើយមានសម្បូទៅដោយសារជាតិទឹក ព្រមទាំងមានរស់ជាតិឆ្ងាញ់ពេលពិសារជាមួយនឹងបាយ ឬ ញ៊ាំផ្ទាល់ផងដែរ។ ប្រជាកសិករនិយមចូលចិត្ដ ដាំនៅក្នុងស្រែ ឬ ចំការរបស់ពួកគាត់ ដើម្បីទាញយកផលកម្រៃ មកផ្គត់ផ្គង់ទៅលើការចំណាយ ប្រចាំថ្ងៃនៅក្នុងគ្រួសារ។ មានសារព័ត៌មានបរទេសមួយ បានចុះផ្សាយរឿងរ៉ាវមួយ របស់អ្នកលក់ដូរម្នាក់ គាត់គឺជាអ្នកលក់ដ៏វៃឆ្លាត ដែល បានលក់ផ្លែឪឡឹក

អានបន្តរ

មានសង្ឃឹមហើយ សម្តេចតេជោ ហ៊ុន សែន បានប្រកាស នឹង​កាត់​បន្ថយ​ការ​នាំ​ចូលសាច់ បន្លែ ពីប្រទេសខាងក្រៅ ដើម្បីបង្កើនការដាំដុះ និងចិញ្ចឹម​នៅក្នុងស្រុក

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រ​​កម្ពុជា​​បានប្រកាសថា នឹង​កាត់បន្ថយការនាំបន្លែ ​និងសាច់ពីប្រទេសខាងក្រៅ ​ហើយ​នឹងបង្កើនដាំដុះ និង ចិញ្ចឹម​នៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន​ ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែ​​ពី​ប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់​គរុសិស្ស ​គរុនិស្សិត​បញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ​ចំនួន១,៩៧៧នាក់ ​នៅវិទ្យាស្ថានជាតិអប់រំ​

អានបន្តរ

សូមជួយគំាទ្រ!!!ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកក្រូចឆ្មារ ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ

កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ យោងតាមការបង្ហោះរបស់ផេកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បងប្អូនណាដែលមានបំណងត្រូវការទិញកសិផលរួមមាន ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកក្រូចឆ្មារ ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ។ ប្រសិនជាបងប្អូនយើងណាដែលមានបំណងចង់ទិញទំនិញកសិផលទាំងអស់នេះ ដើម្បីយកទៅធ្វើអាជីវកម្មបន្តអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 088 9 40 60

អានបន្តរ

មេត្តាអាណិតកសិករខ្មែរយើងផង សង្ឃឹមថាប្រមូលផល អាចបានលុយសងធនាគារវិញ ស្រាប់តែគ្មានទីផ្សារ លក់អត់ចេញ សូមបងប្អូនជួយស៊ែរ និងទិញផង….

នេះបើយោងតាមហ្វេសប៊ុកឈ្មោះ Phan Sokuntheary បានសរសេររៀបរាប់ថា៖ ខ្មែរជួយខ្មែរ​ មាន​ 50តោនលក់មិនចេញ​ តំលៃដេីមតែ​ 300r-500r ប៉ុនណ្ណោះ​ជួយគាំទ្រផលិតផលខ្មែរ​ ផលិតផលក្នុងស្រុក​ នៅបាត់ដំបងស្រុកឯកភ្នំឃុំព្រែកលួងភូមិរហាលសួងក្នុងនាមខ្ញុំជាកូនកសិករម្នាក់ឃេីញបែបនេះពិតគួរអោយឈឺចិត្តណាស់បងប្អូន​ ពិបាកបេីកភ្នែកមេីលណាស់អាណិតគាត់ជំពាក់លុយធានាគារ​ ច្រេីនណាស់​ ដោយរំពឹងប្រមូលផល​ អាងបានសងធានាគា​រ តែស្រាប់តែប្រមូលផលគ្នានទីផ្សារ​ លក់មិនចេញ​ បញ្ជាក់: តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល

អានបន្តរ

រំភើបណាស់! ជាង១ម៉ោងសោះ ទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ

គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៏កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោនតៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈមកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖ ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣

អានបន្តរ

សូមជួយស៊ែរមួយផង! កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះនោះទេ

សូមជួយចែករំលែកពត៌មាននេះផង! ខ្ញុំមិនអាចអោបដៃឈរមើលសហគមន៏កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះនោះទេ។ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបង្ហាញសណ្តានចិត្តចូលរួមជួយតាមលទ្ធភាពក្នុងគ្រាលំបាកនេះ។ ជាធម្មតា ទីផ្សារត្រសក់ផ្អែមនេះត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ស្រាប់តែឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០% ដែលមិនអាចអោយអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផល ហើយប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ហើយពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជនិងកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ។

អានបន្តរ

ដាំបាន៣០តោន លក់បានតែ១តោន គ្មានទីផ្សារអត់ឈ្មួញទិញ ឥលូវអំពាវនាវមហាជនជួយ

នៅល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានអំពាវនាវឲ្យបងប្អូន មហាជនជួយទិញផ្លែត្រសក់នៅចម្ការមួយកន្លែងនៅខេត្តសៀមរាប បន្ទាប់ពីប្រមូលផល លក់បានតែ ១តោនប៉ុណ្ណោះ នៅសល់ប្រមាណ ២៩តោនទៀត ពុំមានទីផ្សារលក់ចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការប្រកាសលក់បន្ទាន់នេះ ដោយសារតែទុកយូរខ្លាចខូចគុណភាព និងត្រូវប្រញាប់លុយទូទាត់សងថ្លៃជួលដី កម្មករ និងកំលាំងពលកម្មទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea

អានបន្តរ