ចង្កឹះមួយបាច់កាច់មិនបាក់! កែវ សុខផេង អំពាវដល់ប្រជាជនកម្ពុជារួមគ្នា ប្រឆាំងជំងឺកូវីដ១៩ ឲ្យបានដូចប្រទេសអ៊ីស្រាអែល
ភ្នំពេញ៖ កាលពីថ្មីៗនេះ ស៊ុបភើស្តារបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានចេញមកអំពាវដល់បងប្អូនជនរួមជាតិទាំងអស់រួមសាមគ្គីគ្នាតស៊ូនឹងជំងឺកូវីដ១៩ ឲ្យដូចទៅនឹងប្រទេសអ៊ីស្រាអែល ដែលកំពុងតែដើរទៅរកជ័យជំនះជាមួយសមរភូមិជំងឺឆ្លងនេះហើយ។ ដោយឡែក យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាបាល់ទាត់កម្ពុជារូបនេះ បានសរសេរជាសារខ្លីមួយផ្តាំផ្ញើទៅកាន់អ្នកគាំទ្រថា៖ សម្តេច លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងៗកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលនឿយហត់ដើម្បីយើងទាំងអស់គ្នា ចឹងយើងជាប្រជាជនត្រូវចូលរួមទាំងឣស់គ្នា សង្ឃឹមថាយើងនិងប្រសើរហើយមានសេរីភាពដូចឣុីស្រាឣែលឣញ្ចឹង ធ្វើបានទេប៉ុណ្ណឹងឣ្នកទាំងឣស់គ្នា? ចំណែកមហាជនវិញ ក្រោយពីបានឃើញសារនេះហើយក៏បានសម្តែងការគាំទ្រពេញទំហឹងចំពោះការអំពាវនាវរបស់
អានបន្តរ