អស្ចារ្យមែនកូនខ្មែរ!កូនខ្មែររៀនត្រឹមថ្នាក់ទី ៩ បែកគំនិតផលិតប្រេងឥន្ទនៈពីប្លាស្ទិកទទួលបានជោគជ័យដូចប្រទេសជប៉ុន
ខ្ញុំនឹងធ្វើអោយសំរាបមានតម្លៃបំផុតសម្រាប់កែវភ្នែកប្រជាជនកម្ពុជា” នេះជាសម្តីរបស់លោក ឃុន ស៊ីវ ជំនួយការប្រធានអង្គការ OBT នៅសហគមន៍ជីរោទិ៍ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាកូនខ្មែរដំបូងបំផុត ដែលរកឃើញរូបមន្តច្នៃសំរាមថង់ប្លាស្ទិកអោយក្លាយទៅជាប្រេងម៉ាស៊ូត អាចចាក់អោយដំណើរការបានក្នុងយានយន្ត ១០០ %។ បច្ចុប្បន្នសំរាមប្លាស្ទិកដែលចម្រាញ់បានជាប្រេងម៉ាស៊ូតនោះលោក ឃុន ស៊ីវ បានឲ្យដឹងថាប្រេងនោះត្រូវយកទៅប្រើប្រាស់នៅក្នុង អង្គការOBTនិងលក់ឲ្យសហគមន៍ជីរោទិ៍ក្នុងតម្លៃមួយដែលអាចជួយកាត់បន្ថយចំណាយរបស់សហគមន៍ ។ចំពោះសំណល់ប្លាស្ទិកដែលសល់ពី ការចម្រាញ់ជាប្រេងម៉ាស៊ូតគឺលោកគ្រោងនឹងយកទៅច្នៃធ្វើឥដ្ឋបរិស្ថានដែលជួយកាត់បន្ថយការបំពុលបរិស្ថានបានមួយកម្រិតទៀត
អានបន្តរ