ភ្នំទំព័រ រមណីយដ្ឋានដែលទេសចរអាចងូតទឹកជ្រោះលេងយ៉ាងរីករាយ និងអាចបោះតង់បានថែមទៀត
ពោធិ៍សាត់៖ នៅតំបន់ទេសចរណ៍ផ្សងព្រេងទាក់ទាញភ្នំទំព័រ ប្រសិនបើបងប្អូនក្រឡេកមើលពីចម្ងាយ ហាក់បីដូចជា ឃើញភ្នំនេះ គ្របដណ្តប់ទៅដោយ រុក្ខជាតិរេចរឹល និងរំលេចទៅដោយផ្ទាំងថ្មធំៗ ពុំសូវឱ្យយើងចាប់អារម្មណ៍ឡើយ ប៉ុន្តែ នៅពេលយើងធ្វើដំណើរដល់ចង្កេះភ្នំ (ដំណាក់ទី១) យើងនឹងឃើញមានខ្នងភ្នំជាច្រើនស្រទាប់ ក្រាលទៅដោយកម្រាលផ្ទាំងថ្មធំៗ មានព្រៃព្រឹក្សាត្រឈឹងត្រឈៃ ព្រមទាំងមានទឹកជ្រោះធ្លាក់ពីលើកំពូលភ្នំយ៉ាងស្រស់ស្អាត គួរជាទីមនោរម្យ។ កម្ពស់ទឹកធ្លាក់ មានរហូតដល់៧០ម៉ែត្រ ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ
អានបន្តរ