ស្អាតណាស់លោកអើយ!!! តិចច្រឡំផ្កាឡាវិនឌើរស្រុកគេ ការពិតនេះជាផ្កាកំប្លោកដែលខ្មែរយើងនិយមយកទៅធ្វើអន្លក់ទេ

បន្ទាយស្រី៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្រុកបន្ទាយស្រីកាន់តែមានភាពលេចធ្លោឡើងដោយសារទេសភាព បូករួមនឹងការច្នៃ ការរៀបចំពីអភិបាលស្រុកលោក ឃឹម ហ្វីណង់ បានចំណាយកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍស្រុកបន្ទាយស្រី ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូមួយដ៏គួរឱ្យចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ក៏មានការលាន់មាត់សរសើរសម្រស់ធម្មជាតិផ្កាកំប្លោក ដែលក្រឡេកឃើញមួយភ្លែតអាចច្រលំជាផ្កាឡាវិនឌើរមិនខាន។ បឹងផ្កាកំប្លោកនេះ បានរីករហង់នៅរមណីយដ្ឋានផ្ទះស្នាក់មួយកន្លែងដែលម្ចាស់រមណីយដ្ឋានបានបញ្ជាក់ថា ចង់ទុកទេសភាពមួយនេះសម្រាប់ភ្ញៀវមកថតរូបលេងកម្សាន្ត ស្អាតៗជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនេះ។ គួរបញ្ជាក់ដែរថា ធម្មជាតិដែលបានផ្តល់ឱ្យគឺសុទ្ធសឹងតែមានគុណសម្បត្តិរៀងខ្លួន សំខាន់ថាតើយើងចេះច្នៃយកមកប្រើប្រាស់ឱ្យល្អបានកម្រិតណាដើម្បីក្លាយជាទីចាប់អារម្មណ៍ពីសំណាក់មហាជន៕

អានបន្តរ

កុំភ្លេចទៅលេងណាបងប្អូន ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧

អានបន្តរ

ស្រៀវណាស់លោកអើយ! អ្នកទេសចរ នាំគ្នាដើរយ៉ាងភ័យខ្លាចលើបន្ទះកញ្ចក់ ដែលនៅជាប់នឹងច្រាំងថ្មចោទ កម្ពស់ជិត៣០០ម៉ែត្រពីដី (មានវីដេអូ)

ចិន៖ ថ្មីៗនេះ វីដេអូឃ្លីបខ្លីថ្មីមួយ ត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញអុីនធឺណេត បានបង្ហាញពីសកម្មភាព អ្នកទេសចរនាំគ្នាដើរលើបន្ទះកញ្ចក់ យ៉ាងប្រុងប្រយ័ត្ន និងភ័យខ្លាច ដែលនៅជាប់នឹងច្រាំងថ្មចោទ។ បន្ទះកញ្ចក់ ត្រូវបានសាងសង់ឡើងដូចជារាងអក្សរ A និងមានទីតាំងស្ថិតនៅឧទ្យានជាតិ Wansheng Ordovician Theme Park ក្នុងទីក្រុង Chongqing ប្រទេសចិន។

អានបន្តរ

កុំភ្លេចទៅលេង និងស៊ែផងបងប្អូន ទឹកជ្រោះច្រកល្អៀង កំពង់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ពោធិ៍សាត់៖ ទឹកធ្លាក់ច្រកល្អៀង ដែលមានប្រភពពីភ្នំឱរ៉ាល់ មានចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រ ភាគអាគ្នេឃ៍ នៃក្រុងពោធិ៍សាត់ និងមានចម្ងាយ ៤៣គីឡូម៉ែត្រពីផ្សារក្រគរ ស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទឹកធ្លាក់ច្រកល្អៀង មានទេសភាពធម្មជាតិ មានទឹកជ្រោះ និងព្រៃឈើ ពណ៌ខៀវស្រងាត់។ បើភ្ញៀវទៅពីរាជធានីភ្នំពេញ ឬពីខេត្តកំពង់ឆ្នាំង មិនបាច់ទៅដល់ទីរួមខេត្តពោធិ៍សាត់ទេ

អានបន្តរ

អស្ចារ្យមែន! កោះខ្មែរទាំង ៧ ត្រូវបានសារព័ត៌មានបរទេសដ៏ល្បី CNN ចុះផ្សាយ

ពិតជាអស្ចារ្យខ្លាំងណាស់នាពេលថ្មីៗនេះ គេហទំព័រដ៏ល្បីឈ្មោះមួយនៅក្នុងផ្នែកផ្ដល់ព័ត៌មានបានចេញការផ្សព្វផ្សាយមួយនៅលើគេហទំព័ររបស់ខ្លួនដោយបាននិយាយថា កោះស្អាតរបស់កម្ពុជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ងៀវទេសចរណ៍ទូទាំងពិភពលោក គេហទំព័រនេះបានបន្តទៀតថាមិនថាភ្ងៀវទេសចរណ៍ប្រាថ្នាចង់បានការកំសាន្តបែបណាទេកោះកម្ពុជាមានគ្រប់លក្ខខណ្ឌសម្រាប់ភ្ងៀវទាំងអស់។ កោះទាំងអស់នោះ រួមមានដូចខាងក្រោមនេះ៖ ១) កោះរ៉ុង ល្អបំផុតសម្រាប់ការជប់លៀង និងជួបជុំ ក្នុងពេលកន្លងផុតមិនយូរប៉ុន្មាននោះឡើយ កោះរ៉ុងមានតែបឹងហ្គាឡូបែបសាមញ្ញដែលស្ថិតនៅក្នុងព្រៃក្រាស់ និងមានចម្ងាយឆ្ងាយ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះកោះដែលធ្លាប់តែស្ងាត់បានកែប្រែមុខមាត់របស់ខ្លួន ដោយមានការកសាងរីសត និងកន្លែងកំសាន្តជាច្រើនដើម្បីបម្រើដល់ភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនដែលនិយមមកទស្សនាទីនេះ។ សម្រាប់ការកំសាន្តបែបជាក្រុមជាមួយមិត្តភក្តិ និងក្រុមគ្រួសារគេនិយមជ្រើសរើសកោះរ៉ុង។ ២)

អានបន្តរ

តាមពិតប្រទេសដែលមានផ្លូវដែកវែងជាងគេជាប្រទេសទាំងនេះសោះ ហើយក៏មានស្រីៗស្អាតច្រើនដែរ…

(បរទេស)៖ ផ្លូវដែក ឬផ្លូវរថភ្លើងបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍នៅក្នុងប្រទេសនានាលើពិភពលោក ពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ តើប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេនៅលើពិភពលោក? គេបានស្រាវជ្រាវរកឃើញថាមានប្រទេសចំនួន ៥ ដែលមានបណ្ដាញផ្លូវដែកវែងជាងគេនៅលើពិភពលោក ក្នុងនោះរួមមាន៖ * សហរដ្ឋអាមេរិក ដោយប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេង មានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌានោះ បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវដែកវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២២៦,៤២៧

អានបន្តរ

មនុស្ស ជិត ២ម៉ឺន នាក់ ផ្អេីលចុះចាប់ត្រីនៅខេត្តត្បូងឃ្មុំ

អ្នកទេសចរជាតិ និងអន្តរជាតិ សរុបចំនួនប្រហែលជាង១៧៨១៨ នាក់ បាន ចូល រូមពិធីចាប់ត្រីប្រចាំ ឆ្នាំ ដែល រៀបចំ ឡើ ង ដោយ រដ្ឋបាល ខេត្តត្បូងឃ្មុំ និង មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ នៅ ថ្ងៃទី

អានបន្តរ

ព្រឹក​នេះ នាវា​ថ្មី​មួយទៀត ដឹក​ភ្ញៀវ​ទេសចរណ៍ជាង ២,០០០​នាក់ ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ឈ្មោះ Costa Fortuna បាន​ចូល​ចត នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍ ចម្រុះ​(៥១​សញ្ជាតិ​)​ជាតិ​សាសន៍ ដែល​អ្នកដំណើរ​សរុបមាន​ចំនួន ២,១០១​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ ។​ ​បើ​តាម​មន្ត្រី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍

អានបន្តរ

ប្លែកទៀតហើយ!! កំពតឋានសួគ៌រមណីដ្ឋានបែបធម្មជាតិ ជាកន្លែងកំសាន្តបែបរ៉ូមែនទិចមែនទែន…

កំពតឋានសួគ៌ កន្លែងកំសាន្តបែបរ៉ូមែនទិចមែនទែន ពោរពេញទៅដោយធម្មជាតិខៀវខ្ចីស្រស់ស្អាតគួរអោយចង់គយគន់ ជាកន្លែងលំហែរកាយបែបឆ្នៃប្រឌិតថ្មីដ៏ស្រស់ស្អាតបែបធម្មជាតិ៕ កំពតឋានសួគ៌ ជារមនីយដ្ឋាន ទេសចរណ៍ធម្មជាតិថ្មីមួយដែលមានចំងាយប្រហែល ៦គីឡូម៉ែតពីទីរួមខេត្ត ដែលជាទីប្រជុំទៅដោយគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា សណ្ឋាគារ ខុនដូរ រីស៊ត ផ្ទះលំហែរកាយ ផ្ទះបឹងកាឡូ និង ភោជនីដ្ឋាន ។ល។ ប្រសិនបើបានទៅលេង ធានាថាលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ ជាក់ជាមិនខានឡើយ

អានបន្តរ

ក្រោយពីប្រទេសមួយចំនួនមិនអោយចូលចត ស្រាប់តែស្ត្រីម្នាក់ដែលនៅលើកប៉ាល់យក្ស Westerdam បានបង្ហោះវីដេអូនិយាយរៀបរាប់ទាំងអារម្មណ៍ក្តុកក្តុលថា

ដូចដែរប្រិយ​មិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​ ; ដោយ​ឡែក​ ស្ដ្រី​ទេចរម្នាក់​

អានបន្តរ