បើកូនខ្មែរមិនស៊ែតើឲ្យអ្នកណាស៊ែ គំនូរស្អាតៗ ស្នាដៃកូនខ្មែរយើង….សូមជួយគំាទ្រផងណា…
ពាក្យថា គំនូរបុរាណ អាចអោយយើងយល់ថាជាគំនូរដែលមានតាំងពីយូរយារណាស់មកហើយ។ តាមពិតទៅសព្វថ្ងៃ ពាក្យនេះគេហៅចំពោះប្រភេទគំនូរម្យ៉ាង ទោះជាគូរយូរមកហើយក្តី ឬទើបនឹងគូឬក្តី(ឈ្មោះនេះប្រហែលសិល្បករក្នុងសាលារចនាកំណត់ហៅ)។ គំនូរបុរាណអាចសម្គាល់ដោយមើលទៅលើបច្ចេកទេសគូរ គឺតួអង្គគេផាត់អោយស្មើសាច់តែមួយ(មិនគិតពីចំណុចដែលត្រូវពន្លឺ ឬស្រមោលនោះទេ) ហើយតួអង្គភាគច្រើនគេគូរមានរាងតូចៗ គូរក្នុងព្រះវិហារ សាលាឆាន់ ឬរបស់ប្រើប្រាស់ផ្សេងៗទៀត ហើយមានភាពរស់រវើក។ បច្ចុប្បន្ន យើងឃើញគំនូរបុរាណមាននៅសេសសល់ក្នុងព្រះរាជាណាចក្រកម្ពុជាយើងដូចជា ថែវជុំវិញព្រះវិហារព្រះកែវមរកត និង ព្រះវិហារវត្តភទ្ទរង្សី
អានបន្តរ