បុរសលោភលន់និងលុយ មិនគិតខ្វល់ពីកូននិងប្រពន្ធ ចុងក្រោយក៏ទទួលបានសោកស្តាយអស់មួយជីវិត…

មានគ្រួសារមួយដែលមានប្តីប្រពន្ធនិងកូន២នាក់ បុរសជាប្តីមានឈ្មោះថា ហុង នារីជាប្រពន្ធមានឈ្មោះថា សុភី ចំណែកឯកូនៗទាំង២មានឈ្មោះថា សីហា ដែលជាកូនទី១ និង កូនទី២មានឈ្មោះថា ដារា។ ជារាល់ដងឪពុកគេតែងតែទៅធ្វើការបាត់ពីផ្ទះជារៀងរាល់ថ្ងៃ រហូតដល់យប់អាទ្រាតទើបត្រឡប់មកវិញ គេគ្មានពេលឲ្យប្រពន្ធកូនគេឡើយគឺគិតតែពីរវល់រកលុយ សូម្បីតែនិយាយលេងជាមួយប្រពន្ធកូនបន្តិចក៏គេមិនខ្ចីចំណាយ ប្រពន្ធគេតែងតែនិយាយពន្យល់ប្តីថា បងសម្រាកខ្លះយកពេលវេលាឲ្យកូនៗទៅ អាចទេបើបងគ្រាន់តែឈ្លាតពេលបន្តិចដើរហាត់ប្រាណជាមួយអូនរាល់ល្ងាច អូនមិនចង់សុំអ្វីពីបងច្រើនទេគ្រាន់ចង់ឲ្យបងមានពេលវេលាឲ្យអូននិងកូនតែប៉ុណ្ណោះរយមទាំងសុខភាពបងផងដែរ! ប៉ុន្តែប្តីនាងមិនយល់ព្រមឡើយ

អានបន្តរ

ធ្លាប់ជាក្មេងម្នាក់ដែលសង្គមចូលចិត្តនិងទទួលស្គាល់ ប៉ុន្តែក្រោយបានចូលប្រឡូកក្នុងសង្គមក្មេងពាល ក៏ជួបបញ្ហាសែនធំ…

នេះជារឿងពិតរបស់បុរសម្នាក់ដែលជាសិស្សឆ្នើមប្រចាំខេត្ត ដែលមានឈ្មោះថាសុផល អាយុ១៧ឆ្នាំ ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយរូប ដែលមនុស្សក្នុងសង្គមទទួលស្គាល់ដោយបានសរសើរថាជាបុគ្គលដែលមានវ័យឆ្លាតខ្លាំងជាងក្មេងដទៃ ប៉ុន្តែក្រោយពេលគេបានចូលពន្លកក្នុងសង្គមក្មេងពាលសុផលបានសេពគ្រឿងស្រវឹងនិងគ្រឿងញ្ញៀនមកគេក៏បានផ្លាស់ប្តូរខ្លួនជាក្មេងមួយរូបដែលសង្គមមិនទទួលស្គាល់និងជាក្មេងអនាថាជាកូនចោលម្សៀតដែលបំផ្លាញម៉ែឪ។ អស់ជាយូរលង់ណាស់មកហើយមានបុរសម្នាក់មានឈ្មោះថាសុផល ជាសិស្សឆ្នើមប្រចាំសាលានិងទទួលបានការកើតសរសើរពីនាយកសាលាជារៀងរាល់ខែ ដោយសារតែមានអ្វីៗគ្រប់យ៉ាងអស់ហើយគេបានសម្រេចចិត្តសុំឪពុកម្តាយទៅដើរលំហែលកំសាន្តជាមួយមិត្តភក្តិដែលតែងតែបបួលគេតែគេតែងតែបដិសេដប៉ុន្តែដោយសារតែលើកនេះទំនេរទើបគេមិនបានបដិសេដនិងមិត្តទេគេក៏បានយល់ព្រមទៅដើរលេងជាមួយមិត្តភក្តិរបស់គេប៉ុន្តែគេមិនបានដឹងឡើយថាមិត្តភក្តិម្នាក់និងជាក្មេងប្រើប្រាស់គ្រឿងញ្ញៀននោះទេ! មិត្តម្នាក់នោះមានឈ្មោះថាវណ្ណា ពេលដែលគេកំពុងធ្វើដំណើរទៅដើរលេងទៅតាមផ្លូវ វណ្ណាក៏បានផ្ញើរសារឲ្យគ្នាៗនៅទីនោះរៀបគម្រងដើម្បីទាក់កូនអ្នកមានម្នាក់នេះដើម្បីយកធ្វើជាសមាជិកជួញដូរគ្រឿងញ្ញៀននិងសេពគ្រឿងញ្ញៀន គម្រងនោះក៏បានរៀបចំរួចរាល់ជាស្រាចនៅចាំតែទទួលសុផលដែលជាម៉ូយថ្មីតែប៉ុណ្ណោះ! លុះធ្វើដំណើរអស់រយ:ពេល២ម៉ោងក៏ទៅដល់កន្លែងនោះ សុផលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្នាៗរបស់វណ្ណា រួចពួកគេក៏បានបបួលសុផលទៅកន្លែងកញ្ចុះនៅខាងចុងនោះរួចក៏បានឲ្យសញ្ញាទៅគ្នាៗដោយឲ្យធ្វើជាក្មេងពាលឲ្យដើរមករករឿងសុផល! កំពុងតែដើរតាមផ្លូវស្រាប់តែមានក្មេងពាលមួយក្រុមដើរមកបំបុកសុផលព រួចក៏បានច្រានសុផលធ្វើជារករឿងសុផលតែត្រូវបានវណ្ណាចូលការពារនិងគ្នាៗនៅក្នុងកញ្ចុះចេញមកការពារនិងទទួលសុផលយ៉ាងកក់ក្តៅ ក្រោយពីបានចប់រឿងហើយវណ្ណានិងគ្នាៗគេដទៃទៀតក៏បាននាំសុផលចូលកញ្ចុះនោះរួចបានហៅម្ហូបឈ្លាតពេលដែលសុផលកំពុងភ្លេចខ្លួនកំពុងដាក់អារម្មណ៍មើលទេសភាពនោះ វណ្ណាក៏បានយកថ្នាំញ្ញៀនកិនយ៉ាងម៉ត់នោះចាក់ចូលទៅក្នុងកែវទឹកផ្លែឈើរបស់សុផល

អានបន្តរ

រវល់តែពីរឿងផឹកស៊ីមិនគិតពីម្តាយ លុះដល់ដង្ហើមចុងក្រោយរបស់ម្តាយទើបទឺកភ្នែកស្រក់ហូរ…

មានគ្រួសារ២រស់នៅជាមួយគ្នា គ្រួសារទី១ម្តាយមានឈ្មោះថា ទេវី មានកូន២នាក់ប្រុស១ស្រី១ កុនប្រុសមានឈ្មោះថា រ៉ា កូនស្រីមានឈ្មោះថា ឌី គាត់ជាស្ត្រីមេម៉ាយទីតល់ក្រគាត់បានឲ្យកូនគាត់ទៅធ្វើការរោងចក្រ ប៉ុន្តែកូនៗគាត់មិនដែលធ្វើឲ្យគាត់មួយៗមិនដែលបានផ្ញើរលុយឲ្យច្រើនៗដូចកូនអ្នកផ្សេងទេ ចាប់ពី៣ខែគេផ្ញើរលុយឲ្យម្តាយគេ១ដងម្តង១០មឺុនរៀលតែប៉ុណ្ណោះ សួរថាលុយប៉ុណ្ណឹងគាត់ទិញអ្វីបានខ្លះទិញតែអង្ករមិនចង់គ្រប់ផង គាត់ស៊ូទ្រាំរស់នោយ៉ាងវេទនាដើរខ្ចីអង្ករអ្នកភូមិក្បែរគ្នា នាក់ភូមិទាំងនោះឃើញគាត់ក៏អាណិតរួចក៏បានឲ្យគាត់នូវអង្ករបន្តិចបន្តួច ។ចំណែកគ្រួសារទី២មានកូន៣នាក់ កូនៗរបស់គាត់ធ្វើការរោងចក្រទាំង៣នាក់ ពួកគេទាំង៣មិនដែលធ្វើឲ្យឪពុកម្តាយមិនសប្បាយចិត្តម្តងនាឡើយ រាល់ពេលដាច់ខែគេតេងតែផ្ញើរលុយឲ្យឪពុកម្តាយគេជារៀងរាល់ខែដោយក្នុងមួយខែគេបានឲ្យឪពុកម្តាយគេ៥០មឺុនរៀល។ រាល់ពេលមានបុណ្យទានគេតែងតែមកលេងផ្ទះនិងជូនបាយម្ហូបឪពុកម្តាយមិនដែលខានម្តងណាឡើយ គ្រយសាររបស់ពួកគេរីករាយណាស់ព្រោះមានកូនៗចេះដឹងគុណនិងមានភាពអកាតញ៉ូចំពោះអ្នកមានគុណ។

អានបន្តរ

ក្មេងប្រុសកំសត់រស់នៅជាមួយគេត្រូវម្ចាស់ផ្ទះមិនទុកចិត្ត ថ្ងៃមួយម្ចាស់ផ្ទះភ្លេចលុយរាប់លានដុល្លាក្នុងបន្ទប់មិនចាក់សោរ ចុងក្រោយម្ចាស់ផ្ទះភ្ញាក់ខ្លួន….

មានបុរសម្នាក់ជាក្មេងកំព្រាឪពុកម្តាយបានស្លាប់ចោលតាំងពីនៅតូចដោយត្រូវបានរស់នៅជាមួយម្តាយមីង។ បុរសនោះមានឈ្មោះថាបូរិនសព្វថ្ងៃគាត់មានអាយុ៣៥ឆ្នាំហើយ ចំណែកឯម្តាយមីងរបស់បូរិនមានឈ្មោះថា ថាវី មានអាយុ៥០ឆ្នាំ គាត់ជាអ្នកមើលថែបូរិនតាំងពីតូចនិងតែងតែប្រៀនប្រដៅបូរិនថាទៅដល់ទីណាក៏ដោយត្រូវប្រកាន់នូវភាពស្មោះត្រង់ជានិច្ចណាក្មួយទោះបីជាយើងមិនដូចគេតែយើងក្រតែទ្រព្យសម្បត្តិទេតែចិត្តគំនិតយើងមិនក្រឡើយក្មួយ។ មិនត្រឹមតែប៉ុហ្នឹងនោះទេគាត់បានផ្គត់ផ្គង់ការហូបចុកនិងការឈឺស្កាត់របស់បូរិនថែមទៀតផង រាល់ពេលដែលបូរិនទៅធ្វើការសន្តិសុខមីងថាវីតែងតែធ្វើម្ហូបខ្ចប់ឲ្យបូរិនជានិច្ចព្រោះពេលយប់បូរិនត្រូវអង្គុយយាមមុខផ្ទះគេជារៀងរាល់យប់រហូតដល់ភ្លឺ។ ពេលព្រឹកឡើងបូរិនក៏បានត្រឡប់មកផ្ទះដូចរាល់ដង និងយកលុយធីបបន្តិចបន្តួចដែលគេទទួលបានពីម្ចាស់ផ្ទះនោះយកមកឲ្យមីងថាវីដើម្បីទិញម្ហូប ព្រោះមីងថាវីជាស្រ្តីក្រមុំចាស់មិនយកប្តីរស់នៅជាមួយក្មួយ។មានថ្ងៃមួយបូរិនក៏បានសួរទៅមីងថាវីថា មីងហេតុអ្វីបានមីងមិនយកប្តី? មីងថាវីឮហើយក៏បានតបទៅក្មួយថាបើយើងក្រចឹងមាននរណាគេចង់បានយើងក្មួយ ឆ្លើយហើយមីងថាវីក៏បានដើរទៅក្នុងបាត់ទៅ ចំណែកេបូរិនមិនបានសួរអ្វីច្រើនទៀតទេព្រោះដល់ពេលដែលត្រូវទៅធ្វើការពួកគេទាំង២នាក់មីងនិងក្មួយក៏បានបែកផ្លូវទៅធ្វើការរៀងខ្លួន។ ទៅដល់កន្លែងធ្វើការបូរិនក៏បានយាមផ្ទះដូចរាល់ដង លុះដល់យប់ឡើងបូរិនអង្គុយចាំម្ចាស់ផ្ទះយ៉ាងយូរខុសពីរាល់ដងប៉ុន្តែមិនឃើញមកសោះម៉ោង១១យប់រហូតដល់ម៉ោង១២ទើបមកដល់ទាំងស្រវឹងបូរិនឃើញចឹងក៏បើកទ្វាឡានរួចគ្រាគាត់ចេញពីក្នុងឡានចូលមកក្នុងផ្ទះពេលគ្រាទៅដល់ម៉ាត់ទ្វាបូរិនក៏បានហៅប្រពន្ធម្ចាស់ផ្ទះឲ្យមកមើលប្តីពេលប្រពន្ធម្ចាស់ផ្ទះចុះមកក៏ជួយគ្រាប្តីទៅបន្ទប់ហើយឲ្យបូរិនយកផ្លែឈើបន្តិចបន្តួចយកទៅហូបរយចក៏បានឲ្យបូរិនចេញទៅក្រៅបិទទ្វាវិញ។ លុះឈានចូលដល់ម៉ោង២យប់បូរិនក៏បានឮសម្លេងស្រែកហៅរបស់ប្រពន្ធម្ចាស់ផ្ទះថាឲ្យជួយ! ព្រោះប្តីគាត់ដួលសន្លប់ក្នុងបន្ទប់ទឹក បូរិនឮហើយក៏រត់ទៅជួយរួចបានខលហៅឡានពេទ្យ

អានបន្តរ

ទឹកភ្នែកស្រក់ហូរដូចភ្លៀងរលឹម ព្រោះតែពាក្យម៉ែមិនអីទេ ធ្វើឲ្យកូនគាត់កើតមានវិបដិសារីក្រោយដឹងរឿងពិតរបស់ម្តាយ

មានគ្រួសារមួយដែលមានម្តាយជាមនុស្សដែលរស់នៅតស៊ូលំបាកក្នុងជីវិតស្ទើមួយជីវិតទៅហើយគាត់ត្រូវបានប្តីស្លាប់ចោលអស់រយៈពេល១៨ឆ្នាំមកហើយគាត់មានកូនប្រុសមួយឈ្មោះហួមានអាយុ៣៥ឆ្នាំហើយ ចំណែកម្តាយមានឈ្មោះថាលី គាត់តស៊ូចិញ្ចឹមកូនតែម្នាក់ឯងរហូតដល់កូនរៀនចប់ មានការងារធ្វើហើយចិញ្ចឹមខ្លួនឯងបាន។ កូនគាត់បានការងារធ្វើ៥ឆ្នាំហើយ គេតែងតែខលទូរស័ព្ទមកម្តាយរាល់ថ្ងៃសួរសុខទុក្ខម្តាយមិនដែលខានឡើយ! រាល់ពេលបើកប្រាក់ខែកូនគាត់តែងតែបើកប្រាក់ខែឲ្យម្តាយចាយជារៀងរាល់ខែមិនដែលខានឡើយ! តែម្តាយវិញសន្សំលុយទុកឲ្យកូនខ្លាចកូនត្រូវការធ្វើអីផ្សេងពីព្រោះគាត់គិតថាលុយពិបាករកណាស់ គាត់មិនដែលចាយវាយខ្ជះខ្ជាយឡើយ។ ៣ឆ្នាំក្រោយមកម្តាយមានអាយុ៦០ឆ្នាំហើយ កូនគាត់បានធ្វើពិធីខួបកំណើតឲ្យម្តាយ ឯម្តាយវិញមិនបានដឹងឡើយ ពេលល្ងាចឡើងកូនបានមកដល់ផ្ទះធ្វើពិធិខួបកំណើតឲ្យម្តាយឲ្យរំភើបម្តងហើយកូនរបស់គាត់បាននាំមិត្តស្រីមកជួបម្តាយដែរ ពេលមកដល់ផ្ទះព្រលប់ហើយម្តាយនៅក្នុងផ្ទះ កូនហៅម្តាយឲ្យបើកទ្វារ ក៏ឃើញកូនគាត់កាន់នំខេកមួយហើយដុតទៀនភ្លឺផ្លុងៗនិងមានមនុស្សស្រីមកជាមួយផងដែរហើយច្រៀងជូនពរថ្ងៃកំណើតម្តាយធ្វើឲ្យម្តាយរំភើបដល់ហូតទឹកភ្នែក កូនអោបម្តាយហើយនិយាយថារីករាយថ្ងៃកំណើតអ្នកម្តាយសូមឲ្យសុខភាពល្អនិងឲ្យមានអាយុវែង ហើយប្រាថ្នាអ្វីបានដូចបំណងកូនស្រលាញ់ម៉ាក់ណាស់។ រួចគេក៏បានណែនាំនារីម្នាក់ដែលមកជាមួយគេនោះប្រាប់ទៅម្តាយថានាងជាមិត្តស្រីរបស់ខ្ញុំ រួចមិត្តស្រីរបស់គេក៏បានជូនពរមីងលីថាសូមឲ្យមីងមានសុខភាពល្អនិងអាយុវែង

អានបន្តរ

រើសកូនប្រសារកតែអ្នកមានដល់ពេលនៅដង្ហើមចុងក្រោយទើបស្រក់ទឹកភ្នែកមិនចេញ

សម័យនេះអ្នកដឹងស្រាប់ហើយថាគ្មានឪពុកម្តាយណាដែលចង់ឲ្យកូនខ្លួនឯងរៀបការជាមួយកូនអ្នកក្រនោះទេ។ ឪពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនបានរស់នៅសុខស្រួលបានខ្ពង់ខ្ពស់មុខមាត់ លើគំនរទ្រព្យសម្បត្តិទើបចង់ឲ្យកូនខ្លួនរៀបការជាមួយកូនអ្នកមាន។ គាត់មិនបានគិតថាភាពសុខស្រួលលើគំនរទ្រព្យសម្បត្តិអ្នកដទៃអាចរស់នៅមានសុភមង្គលបានរហូតដែរទេ។ ជាក់ស្តែងដូចជាគ្រួសាអ្នកមានទ្រព្យស្តុកស្តមនេះអញ្ចឹង គាត់មានកូនទាំងអស់៣នាក់ហើយកូនៗរបស់គាត់បានរៀបការអស់ទៅហើយនៅឡើយតែកូនប្រុសទី២ ។ អាចនិយាយបានថាព្រោះតែគាត់ជាប់រៀនសូត្រទើបមិនងាយរកប្រពន្ធដូចជាប្អូនប្រុសនឹងបងប្រុស ។អ្វីៗសមតាមបំណងរបស់គ្រួសានេះណាស់ព្រោះថាកូនទាំងពីដែលបានរៀបការហើយនោះសិទ្ធសឹងតែរៀបការជាមួយនឹងកូនអ្នកមាន។ គ្រួសាមួយនេះមានមុខរបរលក់សំណង់ ទាល់តែបានកូនប្រសាមកក៏ជាកូនអ្នករកស៊ីលក់គ្រឿងសំណង់ដូចគ្នា អាចនិយាយបានថាគាត់បានកូនប្រសាសុទ្ធតែជាកូនអ្នកមាន។ ក្រោយពីប្តីបានស្លាប់ទៅគាត់ក៏សម្រាកនៅផ្ទះលែងធ្វើការងារអីព្រោះគាត់ក៏ចាស់ណាស់ហើយដែរ ចំណែកឯកូនៗទាំងពីដែលបានរៀបការហើយក៏មិនដែលមកអើតឡើយ នៅឡើយតែកូនទី២នៅជាមួយម្តាយរហូតចាំមើលការខុសត្រូវម្តាយ។ ដោយកូនទី២មានអាយុច្រើនទៅហើយនៅតែមិនព្រមរកគូរស្រករម្តាយក៏បានណែនាំឲ្យស្គាល់ជាមួយកូនអ្នកមានម្នាក់ប៉ុន្តែរូបគេមិនបានពេញចិត្តទេ ព្រោះថាកូនអ្នកមាននោះមានចរិកឆ្មើងឆ្មៃមិនត្រូវធាតុជាមួយគាត់ទេ អាចនិយាយបានថាគាត់មិនទាន់ដល់គូររបស់គាត់។ នៅពេលដែលកូនទី២បានរៀបចប់ គាត់បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុនមួយដោយធ្វើជាប្រធានគេ

អានបន្តរ

ម្តាយជាស្រ្តីមេម៉ាយខំតស៊ូលក់ត្រីរកលុយ រហូតកូនរៀនចប់ក្លាយជាអ្នកជំនួញបែរជាធ្វើអោយរឿងមួយអោយម្តាយរហូតទឹកភ្នែកទំាងមិនដឹងខ្លួន

0 SHARES អ្នកស្រី ចិន នូវ អាយុ 55 ឆ្នាំ ដែលគាត់មានមុខរបរជាអ្នកលក់ត្រីនៅក្នុងទីផ្សារ ដែលមិនអាចរកប្រាក់ចំណូលបានច្រើនការនោះទេ។តែទោះជា យ៉ាងណាអ្នកស្រីនៅតែតស៊ូរកលុយឲ្យកូនប្រុសគាត់ទៅសាលាពេទ្យ។អ្វីដែលកាន់តែលំបាកនោះគឺ ជីវិតបានតានតឹងខ្លាំងណាស់ ដើម្បីលើកកម្ពស់កូនប្រុសរបស់គាត់ទោះបីអ្នកស្រីជាស្រ្តីមេម៉ាយក៏ដោយ។សម្រាប់អ្នកស្រីមានឆន្ទៈធ្វើអ្វីៗដើម្បីប្រាកដថាកូនប្រុសរបស់គាត់ អាចទទួលបានជីវិតល្អប្រសើរ។ ជារៀងរាល់ថ្ងៃគាត់ បានចាកចេញពីផ្ទះរបស់នាងអស់ជាច្រើនម៉ោងទៅផ្សារដើម្បីលក់ត្រី។សូមបញ្ជក់ផងដែរថា ក្រៅពីការងារដែលលំបាកដែល ធ្វើរាល់ថ្ងៃ​ គាត់ក៏មានបញ្ហាបេះដូងផងដែរ។ការងារនេះជាអ្វីគ្រប់យ៉ាងតែងាយស្រួល ទោះជាយ៉ាងណាក៏ដោយអ្នកស្រីបានប្រមូលកម្លាំងនិងភាព

អានបន្តរ

ខ្លាំងបាត់!!! យប់​ផ្សំដំណេក ​កូនក្រមុំ​រវល់​ចុច​ទូរស័ព្ទ​​ប្រកែក​មិន​ព្រម​រួមដំណេក​​​ ​កូនកំលោះ​ដាក់​ពាក្យ​ លែងលះ​ភ្លាមៗ

ក្នុង​សម័យ​បច្ចេកវិទ្យា​ ដ៏​ទំនើប​នេះ​ មនុស្ស​គ្រប់គ្នា​ មិន​អាច​រស់នៅ​ដោយ​អត់​ពួកវា​ក្នុង​ដៃ​បាន​ទេ​ ក្នុង​នោះ​សូម្បីតែ ​ទៅ​បន្ទប់​ទឹក​ ឬ​ងូតទឹក​ក៏​ពួកគេ​ យក​វា​ទៅ​តាម​ខ្លួន​ដែរ។​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ប្រសិន​បើ​មនុស្ស​ញៀន ​នឹង​ការ​ប្រើប្រាស់​វា​ពេក​នោះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ មួយ​ចំនួន​កើតឡើង​ចំពោះ​ពួកគេ​ ក្នុង​នោះ​មាន​ដូចជា​ការ​លែងលះ​ជាដើម។​ ជា​ឧទាហរណ៍​ជាក់ស្ដែង​ សម្រាប់​ប្ដី​ប្រពន្ធ​ទើបតែ​រៀបការ​ថ្មីថ្មោង​ យប់​ដំបូង​នៃ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​ ប៉ុន្តែ​សម្រាប់​បុរស​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​មួយ​រូប​នេះ​វិញ​ គឺ​វា​មិន​ដូច្នេះ​នោះ​ទេ​

អានបន្តរ

កុំអាងមានលុយឲ្យសោះ ព្រោះលុយទិញអ្វីៗមិនបានទាំងអស់ទេ!!! សុំ​លែង​គ្នា​ព្រោះ​ប្ដី​ក្រ​ ៦​ឆ្នាំ​ក្រោយ យក​លុយ​មក​ជះ​សុំ​ត្រូវ​គ្នា​វិញ តែ​ត្រូវ​ប្ដី​និយាយ​ថាប៉ុន្មានម៉ាត់ធ្វើឲ្យក្អួតឈាមទាំងដុំៗ

សុង ​ជា​មនុស្ស​ប្រុស​ធម្មតា​ម្នាក់​ដែល​មាន​មុខ​របរ​ជា​មន្ត្រី​រាជការ​ថ្នាក់​ទាប ជីវភាព​រស់​នៅ​ក៏​មាន​កម្រិត ប្រាក់​ខែ​ក៏​មិន​បាន​ច្រើន។ ពេល​មួយ​គេ​បាន​ទៅ​ពិធី​ជប់លៀង​មិត្ត​រួម​ជំនាន់​ហើយ​ក៏​បាន​ជួប​នឹង​នារី​ម្នាក់​ឈ្មោះ មៀវ។ នាង​ជា​មនុស្ស​ស្រី​ដែល​មាន​រូបរាង មុខ​មាត់​ស្រស់​ស្អាត។ ក្រោយ​រាប់​អាន​គ្នា​មួយ​រយៈ អ្នក​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​រៀបការ ប៉ុន្តែ​ដោយ​សារ​ឋានៈ​របស់​ពួក​គេ​ខុស​គ្នា ដែល​អ្នក​ផ្ទះ​របស់ មៀវ មាន​ឋានៈ​ខ្ពង់ខ្ពស់ ឪពុក​ម្ដាយ​របស់​នាង​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន មាន​ផ្ទះ​ធំ​កណ្ដាល​ក្រុង ចំណែក​ សុង ជា​បុគ្គល​ធម្មតា ទើប​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​នាង​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ​ជាមួយ​អាពាហ៍ពិពាហ៍​មួយ​នេះ។

អានបន្តរ

រំភើបជំនួស និស្ស័យពិតជាមើលមិនឃើញមាន ស្រ្តីមេម៉ាយកូនបីម្នាក់ដេលត្រូវប្តីបោះបង់ចោលរស់នៅយ៉ាងវេទនាជាមួយនិងបំណុល ចុងក្រោយក៏បានជួបសំណាងក្នុងជីវិតមួយ…

មាននារីម្នាក់ដែលជាស្រ្តីមេម៉ាយនិងមានកូន៣នាក់ គាត់ជាមនុស្សស្រីដ៏កំសត់ម្នាក់ធ្លាប់បានប្តីធ្វើបាបចិត្តរហូតប្តីមានស្រីហើយធ្វើបាបគាត់រហូតគាត់ទ្រាំលែងបានក៏លែងគ្នាទៅបើគាត់ទ្រាំទៀតក៏មិនល្អដែរព្រោះប្តីធ្វើបាបចិត្តអស់១៦ឆ្នាំហើយពេលបែកគ្នាបានបន្សល់ទុកនៅបំណុលនិងកូនៗទាំង៣នាក់ឲ្យរស់នៅជាមួយប្រពន្ធ។ នាងក្រណាស់តែខំធ្វើការណាស់តែខំធ្វើការគ្រប់មុខមិនថាគេហៅគាត់ទៅលាងចានគុយទាវឬមើលកូនគេនិងកាត់ស្មៅ។ល។ គាត់ខំធ្វើមិនរុញរាឡើយដើម្បីកូនហើយគាត់រស់នៅផ្ទះជួលគេតូចមួយ គាត់ប្រឹងរកលុយដើម្បីចិញ្ចឹមកូន គាត់មិនដែលពោលឲ្យកូនគាត់ឮថាពិបាកឡើយ គាត់តស៊ូជានិច្ចមិនថាផ្លូវដែលគាត់ដើរពិបាកប៉ុណ្ណាឡើយគាត់តែងតែពុះពាររាល់បញ្ហាគ្រប់យ៉ាងពីមួយថ្ងៃទៅមួយថ្ងៃគាត់មិនដែលនៅស្ងៀមទេគាត់តែងតែទៅសុំគេលាងចានឬធ្វើការងារផ្ទះផ្សេងៗឲ្យគេដើម្បីលុយគាត់និងកូនគាត់គាត់ប្រឹងប្រែងតស៊ូដោយមិនរៀរេឡើយ។ ចំណែកកូនគាត់ទាំង៣នាក់នោះវិញ កូនទីមួយមានអាយុ ១៦ឆ្នាំកូនទី២មានអាយុ ១៣ឆ្នាំកូនទី៣មានអាយុ ១០ឆ្នាំកូនៗគាត់ទាំង៣នាក់ពិតជាកាត់ញ៉ូចំពោះម្តាយណាស់ រាល់ពេលទំនេរពួកគេទាំង៣នាក់តែងតែមកជួយការងារម្តាយមិនថានរណានិយាយអ្វីឬមិត្តភក្តិតេសដៀលថាក្រក៏ពួកគេមិនខ្វល់អ្វីដែលសំខាន់គឺពួកគេមិនចង់ឃើញម្តាយពិបាកចិត្តដោយសារពួកគេ។ រហូតថ្ងៃមួយមានបុរសអនិកជនម្នាក់ដែលរស់នៅស្រុកអាមេរិកបានមកលេងស្រុកខ្មែរបានទៅញាំគុយទាវនៅហាងមួយកន្លែងដែលស្រ្តីមេម៉ាយនោះតែងតែទៅលាងចាននៅទីនោះ គាត់បានឃើញស្ត្រីនោះដោយសារគាត់បានលាងចាននៅក្បែរបន្ទប់ទឹកនោះ។ ពេលដែលបុរសនោះចេញពីបន្ទប់ទឹកវិញគាត់ក៏បានសួរស្រ្តីនោះថាតើនៅក្បែរនេះមានកន្លែងបោកខោអាវទេ? មាននៅមិនឆ្ងាយពីហាងគុយទាវទេ ពូដើរបន្តិចដល់ហើយ បុរសនោះក៏ឆ្លើយអរគុណ! ខ្ញុំមិនដែលមកទេទើបមកស្រុកខ្មែរលើកដំបូងអរគុណដែលជួយប្រាប់។បុរសនោះក៏ចេញទៅវិញ

អានបន្តរ